បូរាណ​វិទូ​បារាំង​កំពុង​ស្រាវជ្រាវ​និង​ត្រៀម​ផ្គុំ​រូប​ព្រះនារាយណ៍​សំរឹទ្ធ​សតវត្សរ៍​ទី​១១​ដ៏​ធំ​របស់​កម្ពុជា​

​អ្នក​ជំនាញ​បូរាណ​វិទ្យា​របស់​បារាំង​កំពុង​រៀបចំ​ស្រាវជ្រាវ​និង​ផ្គុំ​បំណែក​ខ្លះៗ​នៃ​រូប​ព្រះ​នារាយណ៍​ផ្ទុំ​សតវត្សរ៍​ទី​១១​ ដែល​ធ្វើ​ពី​សំរឹទ្ធ​ធំ​ជាង​គេ​បង្អស់​របស់​កម្ពុជា ​ក្រោយ​ពេល​រូប​នេះ​បាន​បញ្ជូន​ដល់​សារមន្ទីរ​របស់​បារាំង​ក្នុង​ទីក្រុង​បារីស។​អ្នក​ជំនាញ​កំពុង​ពនិត្យ​លម្អិត​ និង​ស្វែង​រក​ពី​ទី​កន្លែង​ផលិត​នៃ​រូប​ព្រះនារាយណ៍​ឬ​ព្រះវិស្ណុ​ដែល​ជា​ស្នា​ដៃ​ដ៏​ប្រណិត​នៃ​អាណាចក្រ​អង្គរ។​ ​ ​លោក​ នៅ វណ្ណារិន​ រាយការណ៍​ព័ត៌មាន​នេះ​ជាវីដេអូ៕ ​