រំលងទៅមាតិកាចម្បងសម្រែកកសិករកំពុងលុបលើកេរ្តិ៍ដំណែលភ្លើងចម្បើងស៊ីហ្គេមរបស់លោក ហ៊ុន សែន
ចំណាត់ការចាប់ខ្លួនប្រធានសមាគមកសិករ និងសហការី កំពុងធ្វើឱ្យកក្រើកក្រុងភ្នំពេញ និងធ្វើឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន រងនូវភាពអាម៉ាស់ភ្លាមៗ ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម។ ប្រជាកសិករ និងសមាជិកសហគមន៍ប្រមាណ ២០០នាក់ មកពីតាមបណ្តាខេត្តផ្សេងៗ ដូចជា កោះកុង កំពង់ស្ពឺ និងសៀមរាប កំពុងលើកគ្នាតវ៉ាដើរដង្ហែក្បួនទាមទារឱ្យដោះលែងអ្នកទាំងបី ចាប់តាំងពីថ្ងៃទី១៩ ខែឧសភា រហូតមកជាប់ៗ គ្នា។