កសិករនៅបាត់ដំបងប្រឈមខាតបង់ដោយសារគ្មានទឹកបូមដាក់ស្រែ

កសិករមួយចំនួននៅ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ប្រឈមខាតបង់ ប្រសិនបើនៅតែគ្មានទឹកបូមដាក់ស្រែ ខណៈស្រែមួយចំនួន ចាប់ផ្ដើមរីងស្ងួត ដីប្រេះបែកក្រហែង។ ពលរដ្ឋថា បញ្ហាខ្វះទឹកធ្វើស្រែ បានកើតឡើងរាល់ឆ្នាំ ហើយមិនមែនបណ្ដាលមកពីគ្រោះធម្មជាតិទាំងស្រុង ឬជាកំហុសរបស់ទេវតានោះទេ ប៉ុន្តែមកពីកង្វះបច្ចេកទេស និងការទទួលខុសត្រូវរបស់អាជ្ញាធរ។