សកម្មជនបរិស្ថានសោកស្ដាយដែលលោក ព្រាប សុវត្ថិ មានចំណែកទទួលដីនៅបឹងតាមោក

យុវតីសកម្មការពារបរិស្ថាន សោកស្ដាយ  នៅ​ពេល​ដឹងថា តារា​ចម្រៀង​ល្បី​ឈ្មោះ លោក ព្រាប សុវត្ថិ ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង​ មាន​ឈ្មោះ​ទទួល​បាន​ដី​ទំហំ​ ៣ហិកតារ​នៅ​តំបន់​បឹង​តាមោក​ ភាគ​ខាង​ជើង​រាជ​ធានី​ភ្នំពេញ។ ពួកគេថា លោក ព្រាប សុវត្ថិ មិន​គួរ​ទទួល​បាន​ដី​នៅ​លើ​ទឹក​ភ្នែក​ពលរដ្ឋ​ ដែល​រស់​នៅ​ក្បែរ​បឹង​តាមោក តែ​មិន​បាន​ដី​ដែល​ពួក​គាត់​កំពុង​រស់​នៅ​ និង​ទាមទារ​សុំ​ដី​ពី​រដ្ឋាភិបាល។ អ្នកស្រី សុជីវី សម្ភាស​សកម្មជន​បរិស្ថាន កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី អំពី​រឿង​នេះ​ដូចតទៅ៖