មន្ត្រីនាំពាក្យរដ្ឋាភិបាលអាណត្តិថ្មីរងការរិះគន់ថា ខ្វះការទទួលខុសត្រូវក្នុងការបំពេញតួនាទី

ក្រុម​អ្នក​សារព័ត៌មាន រិះគន់​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​ថា ខ្វះការ​ទទួលខុស​ត្រូវ​បំពេញ​តួនាទីបម្រើជាតិ និង​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់។ ពួកគេ​អះអាង​ថា មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​ភាគច្រើន តែងតែ​គេចវេះ មិន​លើក​ទូរសព្ទ និងឆ្លើយតប ចំពោះ​សំណួរ​របស់​អ្នកសារព័ត៌មានប្រកប​ដោយ​ក្រមសីលធម៌​មន្ត្រីរាជការ​នោះ​ឡើយ ។ 👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/5BngWVfTsV4