រំលងទៅមាតិកាចម្បងកូដករក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់ចូលបំភ្លឺតុលាការភ្នំពេញតាមការកោះហៅ
កូដករ នៃក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (NAGAWORLD)ម្នាក់ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមការកំណត់នៅថ្ងៃទី២៧ ធ្នូ តាមបណ្ដឹងរបស់ក្រុមហ៊ុន ក្រោយចូលរួមធ្វើកូដកម្មអហិង្សាទាមទារដំណោះស្រាយវិវាទការងារ ដែលអូសបន្លាយពេលជាងមួយឆ្នាំមកនេះ។ កូដករណាហ្គាវើលដ៍ និងមន្ត្រីសង្គមស៊ីវិល នៅតែទទូចឲ្យតុលាការ ទម្លាក់ចោលការចោទប្រកាន់លើក្រុមកូដករ និងដោះលែងប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ហើយស្ថាប័នពាក់ព័ន្ធពន្លឿនដោះស្រាយបញ្ចប់វិវាទការងារក្រៅប្រព័ន្ធតុលាការ៕