កូដករណាហ្គាវើលដ៍ និងសហជីពទាមទារដោះលែងកញ្ញា ឈឹម ស៊ីថរ នៅមុខពន្ធនាគារព្រៃស

ក្រុមកូដករណាហ្គាវើលដ៍ និងសហជីពចេញទាមទារឱ្យរដ្ឋាភិបាលដោះលែងកញ្ញា ឈឹម ស៊ីថរ នៅមុខពន្ធនាគារព្រៃស ពីព្រោះមេដឹកនាំសហជីពរូបនេះ មិនមានកំហុសដូចការចោទប្រកាន់ឡើយ។ ការជួបជុំសម្តែងមតិនេះ គឺពួកគេរៀបចំឡើងដើម្បីរំឭកថ្ងៃកំណើតរបស់កញ្ញា ឈឹម ស៊ីថរ និងបង្ហាញពីវីរភាពលះបង់សេរីភាពដើម្បីបុព្វហេតុការពារសិទ្ធិសេរីភាព និងផលប្រយោជន៍រួមរបស់កម្មករ។