តុលាការឃុំខ្លួនមន្ត្រីបក្សកម្លាំងជាតិ «ពីបទញុះញង់ តែអង្គហេតុមិនពាក់ព័ន្ធការញុះញង់ទាល់តែសោះ»

ប្រពន្ធអនុប្រធានក្រុមការងារបណ្តោះអាសន្នគណបក្សកម្លាំងជាតិខេត្តកំពង់ចាមលោក មឺ សេងហ៊ ហៅ គា វិសាល គឺលោកស្រី ញ៉ែ សុខឿន លើកឡើងថា តាមអង្គហេតុ ប្ដីលោកស្រីមិនបានប្រព្រឹត្តបទ«ញុះញង់»ដូចការចោទប្រកាន់ពីតុលាការឡើយ ប៉ុន្តែគ្រាន់តែជាការជេរប្រមាថគ្នា ដែលត្រូវបង់ប្រាក់ពិន័យ។ លោកស្រីចាត់ទុកថា ការសម្រេចរបស់តុលាការឃុំខ្លួនប្ដីអស់រយៈពេល៥ខែមកនេះ ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ពីព្រោះការចាប់ខ្លួន បានកើតឡើង បន្ទាប់ពីមានអ្នកបញ្ចុះបញ្ចូលប្ដីលោកស្រីឱ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ពុំបានសម្រេច។