​អ្នកវិភាគ​ថា​គណបក្ស​នយោបាយ​ក៏​គួរ​ពនិត្យ​មើល​លើ​ការ​កែទម្រង់​គ.ជ.ប.​ផង​ដែរ​ ​ក្រៅ​ពី​ចង​សម្ពន្ធភាព​បក្ស​

#សម្រង់សម្តីសំខាន់ៗ៖​ ​អ្នក​ជំនាញ​វិទ្យា​សាស្ត្រ​នយោបាយ​លោក​ ​ឯម សុវណ្ណារ៉ា​ ​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃ​អង្គារ​​​​ថា​ការ​ចង​សម្ពន្ធភាព​របស់​បក្ស​នយោបាយ​គឺ​អាច​ជួយ​ពង្រីក​កម្លាំង​មូលដ្ឋាន​របស់​បក្ស​នយោបាយ​ ​ក៏ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ការ​កែទម្រង់​ ​គ.ជ.ប​ ​ដើម្បី​ឱ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ពេល​ខាង​មុខ​ ​មាន​ភាព​សេរី​ ​យុត្តិធម៌​ ​និង​អាច​ជឿជាក់​បាន៕​ ​