សមាជិក​សភា​អូស្ដ្រាលី​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ដ្រាលី​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន

សមាជិកសភាអូស្រ្តាលី ស្នើឲ្យរដ្ឋាភិបាលអូស្រ្តាលី ចាត់វិធានការដាក់ទណ្ឌកម្ម លើរបបលោក ហ៊ុន សែន ឲ្យដូចអ្វី ដែលសហគមន៍អន្តរជាតិ កំពុងធ្វើដែរ ដើម្បីទប់ស្កាត់ ស្ថានភាពរំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យនៅកម្ពុជា ដែលកាន់តែរីករាលដាល និង ប្រឆាំងការដឹកនាំរបស់លោក ហ៊ុន សែន បែបផ្តាច់ការ ដែលផ្ទុយទាំងស្រុង ទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។