រំលងទៅមាតិកាចម្បងហ៊ីង ប៊ុនហៀង បន្តប្រកែក ខណៈតុលាការបារាំងត្រៀមកាត់ទោស
មេអង្គរក្សលោក ហ៊ុន សែន គឺលោកឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អះអាងថា លោកមិនដឹងពីការកោះហៅរបស់តុលាការបារាំង ក្នុងរឿងគប់គ្រាប់បែកសម្លាប់ បាតុករកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នោះទេ។ ប៉ុន្តែ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ម៉ែន សុថាវរិន្ទ្រ ថា ព័ត៌មាននៃការកោះហៅលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដោយតុលាការបារាំង គឺជាការពិត ហើយនេះ ជាការកោះហៅលើកទី៣ហើយ ឱ្យមេទ័ពទាំងពីរចូលសវនាការបារាំង៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/hing-bun-hieng-rejected-involvement-1997-bomb-03102025132626.html