រំលងទៅមាតិកាចម្បងឈើហ៊ុបធំៗបន្សល់ចុងក្រោយទាក់ទាញភ្ញៀវទេសចរ នៅតំបន់ភ្នំឱរ៉ាល់ខេត្តកំពង់ស្ពឺ កំពុងទទួលរងការកាប់រំលំយ៉ាងពេញទំហឹង
ឈើហ៊ុបធំៗបន្សល់ចុងក្រោយ ដែលដុះតាមចង្កេះភ្នំ និងខ្នងភ្នំឱរ៉ាល់ទាក់ទាញភ្ញៀវទេសចរកំពុងទទួលរងការកាប់ផ្តួល ដើម្បីយកឈើធ្វើអាជីវកម្ម។ ប្រជាសហគមន៍ខេត្តកំពង់ស្ពឺអះអាងថា ក្រុមកម្មករជាច្រើននាក់ស៊ីឈ្នូលកាប់ឈើលក់ឱ្យឈ្មួញកំពុងមមាញឹក អូសឈើពីលើភ្នំចុះក្រោម ដោយមានគោយន្តជាច្រើនគ្រឿង ត្រៀមដឹកជញ្ជូនបន្តចេញពីតំបន់នោះ។