អាជ្ញាធរចាប់សកម្មជនពិការលោក ភុន យុទ្ធ ដាក់ពន្ធនាគារជាលើកទីពីររឿងរិះគន់រដ្ឋាភិបាលលើហ្វេសប៊ុក

អាជ្ញាធរខេត្តតាកែវចាប់ខ្លួនអ្នកគាំទ្រគណបក្សប្រឆាំងដែលជាជនពិការលោក ហ៊ុន យុទ្ធ ឬហៅភុន យុទ្ធ ដាក់ពន្ធនាគារជាលើកទីពីរពាក់ព័ន្ធការបញ្ចេញមតិរិះគន់រដ្ឋាភិបាលនៅលើបណ្តាញសង្គមហ្វេសប៊ុក។ គ្រួសារ និងមន្រ្តីសិទ្ធិមនុស្សស្នើដល់តុលាការខេត្តតាកែវដោះលែងជនពិការរូបនេះ ឱ្យវិលមកជួបជុំគ្រួសារឡើងវិញ។