មន្ត្រីបក្សប្រឆាំងខកចិត្តនឹងក្រុមប្រឹក្សាធម្មនុញ្ញដែលតម្កល់សំណុំរឿងគូសខ្វែងសន្លឹកឆ្នោតទុកជាបានការ

ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី៣១ កក្កដា បើកសវនាការជំនុំជម្រះក្ដីសំណុំរឿងគូសខ្វែងសន្លឹកឆ្នោតរបស់មន្ត្រីបក្សភ្លើងទៀនម្នាក់ និងអ្នកគាំទ្រម្នាក់ ទុកជាបានការតាមការសម្រេចរបស់គ.ជ.ប។ មន្ត្រីគណបក្សភ្លើងទៀនខកចិត្ត ចំពោះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដោយអះអាងថា ពួកគេមិនបានប្រព្រឹត្តខុសច្បាប់ ដូចការចោទប្រកាន់របស់ក្រុមប្រឹក្សាធម្មនុញ្ញ និង គ.ជ.ប ឡើយ។