ក្រុមអង្គការសង្គមស៊ីវិល ធ្វើយុទ្ធនាការ១៦ថ្ងៃលើកកម្ពស់សិទ្ធិស្ត្រី និងក្មេងស្រី

ក្រុមអង្គការសង្គមស៊ីវិលចំនួន២០ស្ថាប័ន ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ផ្នែកស្ត្រី កុមារ បុគ្គលិក កម្មករ និងអាជីវករ នៅថ្ងៃទី០១ ខែធ្នូ រួមគ្នាធ្វើយុទ្ធនាការ១៦ថ្ងៃ ក្រោមប្រធានបទ«លើកកម្ពស់សិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីរួចផុតពីអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់»។