វេទិកាអាស៊ីសេរី៖ ការ​ជំពាក់​បំណុល​វ័ណ្ឌ​ក​ និង​ដំណោះស្រាយ​នៅ​ចំពោះ​មុខ​

អ្នកជំនាញ​សេដ្ឋកិច្ច​លើកឡើង​ថា ពលរដ្ឋ​ភាគ​ច្រើន​ ពឹងផ្អែក​លើ​ការ​ខ្ចី​បុល​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ឬ​ធនាគារ យក​មក​ប្រកប​អាជីវកម្ម និង​ទិញ​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​ កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច និង​គ្មាន​លុយ​សង​ទៅ​ស្ថាប័ន​ឥណទាន​ទាំង​នេះ​វិញ​   ស្របពេល​ដែល​កម្ពុជា​ កំពុង​រង​វិបត្តិ​ដោយសារ​ជំងឺ​កូវីដ-១៩ និង​ផល​ប៉ះពាល់​ ពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​សហគមន៍​អឺរ៉ុប​ផង។ ស្ថិត​ក្នុង​ស្ថានភាព​នេះ តើ​ពលរដ្ឋ​ត្រូវ​ដោះស្រាយ​បែប​ណា?​ ចំណែក​រដ្ឋាភិបាល​វិញ តើ​ត្រូវ​មាន​វិធាន​ការបឋម​ ដូចម្ដេច​ខ្លះ ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ជូន​ពលរដ្ឋ? សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចពិភាក្សាមួយអំពីរឿងនេះ ដូចតទៅ៖