សមត្ថកិច្ចបញ្ជូនលោក កើត សារ៉ាយ ទៅតុលាការ ទោះក្រុមយុវជនតវ៉ាឱ្យដោះលែងក្ដី

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជួនប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរលោក កើត សារ៉ាយ ទៅតុលាការ ក្រោយពីឃុំខ្លួនសាកសួរអស់រយៈពេលមួយថ្ងៃមួយយប់។ ការបញ្ជួនលោក កើត សារ៉ាយ ទៅតុលាការនេះ ធ្វើឡើងបើទោះបីជាក្រុមយុវជនមួយចំនួន នាំគ្នាតវ៉ានៅមុខស្នងការ ដើម្បីទាមទារឱ្យដោះលែងក្ដី។ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមេសា ចេញដីកាឱ្យលោក កើត សារ៉ាយ ចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី៣០ ខែមេសា ពីដំណើររឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» បន្ទាប់ពីលោកចុះទៅជួបពលរដ្ឋដែលរងការបង្ក្រាបដោយហិង្សាជុំវិញរឿងដីធ្លីនៅខេត្តព្រះវិហារ។