អ្នក​ឃ្លាំមើល​ប្រតិកម្ម​ចំពោះ​រដ្ឋាភិបាល​ ដែល​បន្ថែម​សមាសភាព​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ចេញពី​រដ្ឋមន្ត្រី​តាម​ក្រសួង

មន្ត្រី​គណបក្សប្រឆាំង និង​អ្នក​ឃ្លាំ​លើកឡើង​ថា ការ​ញាត់​បន្ថែម​សមាសភាព​មន្ត្រី​ចេញពី​ក្រសួង​ស្ថាប័ន ចូល​ទៅ​ក្នុង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន មិន​អាច​បង្កើន​ប្រសិទ្ធ​ភាព​ទប់​ស្កាត់​ការ​ជួញដូរ​គ្រឿងញៀន​បាន​ឡើយ ប្រសិនបើ​មិន​ពង្រឹង​ច្បាប់ និង​លុបបំបាត់​អំពើ​ពុករលួយ និង​បក្ខពួក​និយម​នៅ​ក្នុង​ស្ថាប័នរដ្ឋ​ទេ​នោះ។