រំលងទៅមាតិកាចម្បងម្ចាស់ទូកទេសចរខេត្តព្រះសីហនុគ្រោងតវ៉ានឹងការយកលុយ៣ដុល្លារ
ម្ចាស់ក្រុមហ៊ុនកប៉ាល់ ឬទូកដឹកភ្ញៀវទេសចរចេញទៅកម្សាន្តតាមបណ្តាកោះនានា ក្នុងខេត្តព្រះសីហនុ គ្រោងលើកបដាតវ៉ា និងផ្អាកសកម្មភាពដឹកភ្ញៀវ មួយរយៈ ដើម្បីប្រឆាំង ចំពោះការកំណត់ របស់គណៈកម្មាធិការអភិវឌ្ឈន៍ឆ្នេរសមុទ្រ ដែលឲ្យពួកគេតម្លើងតម្លៃលក់សំបុត្រដល់ ២០ដុល្លារ និងការជំរិតយកលុយពីពួកគេចំនួន ៣ដុល្លារ ពីការលក់សំបុត្រ១សន្លឹក បង់ជូនរដ្ឋបាលខេត្ត។
បញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ថវិកាចំនួន ៣ដុល្លារនេះ គឺត្រូវយកទៅអភិវឌ្ឍតំបន់ឆ្នេរនានា ឲ្យមានអនាម័យ និងសោភណ្ឌភាព ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរ នាថ្ងៃអនាគត។