កែច្បាប់​បោះឆ្នោត​ ដើម្បី​ «វាយ​ផ្តាច់​ព្រ័ត្រ»​ កុំឱ្យ​មាន​បក្ស​ប្រឆាំង​ឈរឈ្មោះ

ជាទម្លាប់​ទៅ​ហើយ ​ដែល​នៅ​រៀងរាល់​ពេល​មុន​បោះឆ្នោត​ម្តងៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​មមាញឹក​នឹង​បញ្ជា​ឱ្យ​កែច្បាប់​បោះឆ្នោត​យ៉ាងតក់​ក្រហល់​តាម​បំណង​របស់​លោក។ លោក​ធ្វើ​ដូច្នេះ ​ត្រូវគេ​មើលឃើញ​ថា ​ដើម្បី​ធានា​ជ័យជម្នះ​ទុកជា​មុន​របស់​លោក​តាមរយៈ​ការបោសសម្អាត ឬ​ផាត់ចោល​សំឡេង​ប្រឆាំង​ឱ្យ​អស់​ពី​កម្ពុជា និង​ងាយស្រួល​ឱ្យ​លោក​សម្រេច​ផែនការ​ផ្ទេរអំណាច​តពូជ​ឱ្យ​កូនប្រុស​ច្បង​របស់​លោក គឺលោក ហ៊ុន ម៉ាណែត។