លោក វ៉ន ចាន់ឡូត៖ "អ្នកផ្សព្វផ្សាយពីព្រឹត្តិការណ៍ពិត មិនមែនជាបទល្មើស ឬបង្កចលាចលសង្គមទេ"

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែង​ថា​បុគ្គល​ដែល​ផ្សព្វផ្សាយ​ ឬ​ចែករំលែក​ព្រឹត្តិការណ៍​ពិត មិន​មែន​ជា​បទល្មើស ឬ​ជា​សកម្មភាព​បង្ក​ចលាចល​ដល់​សង្គម​នោះ​ទេ។ ការ​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៤ លុប​បទ "ឈាម​បាតុករ" ចេញ​ពី​បណ្ដាញ​សង្គម​របស់​ខ្លួន ក្រោម​ហេតុផល​ថា បទ​ចម្រៀង​នេះ មាន​ខ្លឹមសារ​ញុះញង់ ឬ​បង្ក​ចលាចល​ ក្នុង​សង្គម ៕ សូម​ទស្សនាការ​បកស្រាយ​របស់ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត អំពី​រឿង​នេះ៖