រំលងទៅមាតិកាចម្បងតើតួនាទីប្រមុខរដ្ឋស្ដីទីអាចជួយលោក ហ៊ុន សែន ចៀសផុតពីការចាប់ខ្លួនពីបទឧក្រិដ្ឋនានាឬទេ?
អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន អាចនឹងក្លាយជាប្រធានព្រឹទ្ធសភាក្រោយការបោះឆ្នោតព្រឹទ្ធសភានៅចុងខែកុម្ភៈនេះហើយ។ តំណែងប្រធានព្រឹទ្ធសភានេះ អាចផ្តល់ឱកាសឱ្យលោក ហ៊ុន សែន បានធ្វើជាប្រមុខរដ្ឋស្ដីទី ក្នុងពេលព្រះរាជអវត្តមានរបស់ព្រះមហាក្សត្រផង។ តើតួនាទីជាប្រមុខរដ្ឋស្ដីទីនេះ អាចធ្វើជាប័ណ្ណធានារ៉ាប់រងជួយឱ្យលោកមានអភ័យឯកសិទ្ធិចៀសផុតពីការប៉ុនប៉ងចាប់ខ្លួនលោកពីបទឧក្រិដ្ឋនានា ពីសំណាក់តុលាការឯករាជ្យនៅក្រៅប្រទេសបានដែរឬទេ?
មេបក្សប្រឆាំងលោក សម រង្ស៊ី បកស្រាយបញ្ហាទាំងនេះក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី ក្នុងរាត្រីថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ។ កម្មវិធីនេះសម្របសម្រួលដោយលោក ជុន ច័ន្ទបុត្រ៕
#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនសែន #គណបក្សប្រជាជនកម្ពុជា #ព្រឹទ្ធសភា #បោះឆ្នោតព្រឹទ្ធសភា២០២៤ #គណបក្សសង្គ្រោះជាតិ #សមរង្ស៊ី#គណបក្សភ្លើងទៀន #គណបក្សឆន្ទៈខ្មែរ #វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី
#RFAKhmer #cambodia #HunSen #CPP #Senate #SenateElection2024Kh #CNRP #KhmerWillParty #CLP #SamRainsy #RFACallShow