គណបក្សខ្មែរឈប់ក្រ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០០៧ ហើយបានទទួលសច្ចានុមតិពីរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០០៧។ បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សនេះគឺ លោក ក្រវ៉ាញ ដារ៉ន។
គោលការណ៍កំពូលនៃគណបក្សគឺបំបាត់ភាពក្រីក្រ និង កសាងឡើងវិញនូវភ័ព្វវាសនាដ៏ត្រឹមត្រូវជូនកម្ពុជា រួមទាំងនាំមកនូវជីវិតថ្លៃថ្នូរ សុវត្ថិភាព យុត្តិធម៌ សន្តិភាព សមភាព និងសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរគ្រប់រូប។ រាល់កិច្ចការនឹងត្រូវបានអនុវត្តដើម្បីនាំឱ្យយើងឈានទៅដល់ទិសដៅ នោះក្នុងពេលដ៏ខ្លីខាងមុខ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក តាំង សារ៉ាដា អំពីប្រវត្តិសង្ខេបរបស់គណបក្ស៖
ខាងក្រោមជាព័ត៌មានបន្ថែមអំពីគោលនយោបាយរបស់គណបក្ស៖
ចុចត្រង់នេះសម្រាប់ទូរស័ព្ទ ឬ ចុចត្រង់នេះដើម្បីអានព័ត៌មានគណបក្សបន្ថែម
