គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានទទួលស្គាល់ដោយសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃលេខ ៧៩១ប្រ.ក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានយន្តការប្រាំបីចំណុចជាសំខាន់៖
១. កំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមពីរអាណត្តិ ២. មិនអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីបង្កើតក្រុមអង្គរក្សដោយខ្លួនឯង ៣. តម្រូវឲ្យនាយករដ្ឋមន្ត្រីរស់នៅក្នុងនិវេសនដ្ឋានរដ្ឋ ៤. បង្កើតតុលាការរដ្ឋបាល ៥. ឋានន្តរសក្ដិចាប់ពីឧត្ដមសេនីយ៍យោធា និងនគរបាល ត្រូវសុំសេចក្ដីទុកចិត្តពីសភា ៦. អព្យាក្រឹតមន្ត្រីរាជការ ៧. បោះឆ្នោតជ្រើសរើស និងបោះឆ្នោតដកតំណាងគ្រប់លំដាប់ - ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ ខេត្ត/រាជធានី -ដោយប្រជាពលរដ្ឋផ្ទាល់ និងទី៨. បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រតាមប្រព័ន្ធចម្រុះ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក តាំង សារ៉ាដា អំពីគោលនយោបាយសង្ខេបរបស់គណបក្ស៖
ខាងក្រោមជាព័ត៌មានបន្ថែមអំពីគោលនយោបាយរបស់គណបក្ស៖
ចុចត្រង់នេះសម្រាប់ទូរស័ព្ទ ឬ ចុចត្រង់នេះដើម្បីអានព័ត៌មានគណបក្សបន្ថែម
