សម្ភាស​និស្សិត​៥​នាក់​ពី​ប្រយោជន៍​នៃ​កម្មវិធី​សាកល្បង​សមត្ថភាព

លោក ជី វិតា បាន​ធ្វើ​ការ​សម្ភាស​និស្សិត​ច្បាប់​៥​រូប​មក​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ស្ដីពី​​សារ​ប្រយោជន៍​នៃ​កម្មវិធី​សាកល្បង​សមត្ថភាព​លំដាប់​ថ្នាក់​អន្តរជាតិ។

ថ្មី​ៗ​នេះ​និស្សិត​ខ្មែរ​ផ្នែក​ច្បាប់​ចំនួន ៥​រូប​បាន​ត្រូវ​ចម្រាញ់​ជ្រើសរើស​ពី​ប្រទេស​កម្ពុជា ឲ្យ​មក​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​សាកល្បង​សមត្ថភាព​ផ្នែក​ច្បាប់​អន្តរជាតិ​មួយ ជាមួយ​និស្សិត​បរទេស​ផ្នែក​ច្បាប់​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត នៅ​ឯ​រដ្ឋធានី វ៉ាស៊ិនតុន ឌីស៊ី នៃ​សហរដ្ឋ​អាមេរិក។

កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ និស្សិត​ខ្មែរ​ផ្នែក​ច្បាប់​ទាំង ៥​រូប​នោះ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី​អំពី​សារ​សំខាន់ និង​អត្ថ​ប្រយោជន៍​នៃ​កម្មវិធី​សាកល្បង​សមត្ថភាព​ផ្នែក​ច្បាប់​លំដាប់​ថ្នាក់​អន្តរជាតិ​នោះ តាម​ការ​សាកសួរ​របស់​លោក ជី វិតា ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖