សម្ភាស Brad Adams ស្ដីពី​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ

លោក ជី វិតា បាន​សាកសួរ​លោក ប្រេត អាដាមស៍ (Brad Adams) នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ជុំវិញ​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ។

ថ្មី​ៗ​នេះ​រដ្ឋ​សភា​បាន​ចំណាយ​ពេល ២​ថ្ងៃ និង​ព្រឹទ្ធសភា ១​ថ្ងៃ ដើម្បី​ពិនិត្យ និង​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ។ ក្រុម​សង្គម​ស៊ីវិល និង​សហគមន៍​ជាតិ​បាន​រិះគន់​ថា ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​សភា​ទាំង​ពីរ​បាន​អនុម័ត​នេះ​នៅ​ខ្វះ​ចន្លោះ និង​មាន​ចំណុច​មិន​ល្អ​ជា​ច្រើន ដែល​នឹង​មិន​អាច​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ទេ ជា​ពិសេស​គឺ​ការ​ផ្តន្ទា​ទោស​ជន​ពុក​រលួយ​ដែល​មាន​អំណាច។

លោក ប្រេត អាដាមស៍ (Brad Adams) នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​កិច្ចការ​នៅ​តំបន់​អាស៊ី និង​ជា​អតីត​មន្ត្រី​ច្បាប់​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​រិះគន់​ថា ច្បាប់​នេះ​មាន​ចំណុច​អវិជ្ជមាន​ជា​ច្រើន។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ភាគ​ដំបូង​នេះ លោក​បាន​លើក​ឡើង​អំពី​បញ្ហា​ឯករាជ​ភាព​របស់​សមាជិក​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​តម្រូវ​ឲ្យ​បង្កើត​តាម​ការ​ចោទ​សួរ​របស់​លោក ជីវិតា ដែល​មាន​សេចក្តី​ដូច​ត​ទៅ ៖

លោក ប្រេត អាដាមស៍ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​កិច្ចការ​នៅ​តំបន់​អាស៊ី និង​ជា​អតីត​មន្ត្រី​ច្បាប់​នៃ​ការិយាល័យ ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​រិះគន់​ថា ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​រាជការ​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​ទើប​បាន​អនុម័ត តម្រូវ​ឲ្យ​ប្រកាស​ស្ងាត់ៗ​នោះ គឺ​វា​ផ្ទុយ​នឹង​គោល​បំណង​នៃ​ច្បាប់​នេះ ដែល​ចង់​ពង្រឹង​អភិបាល​កិច្ច​ល្អ និង​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​ស្អាត​ស្អំ​នោះ។

សូម​អញ្ជើញ​ស្តាប់​ការ​បកស្រាយ​របស់​លោក ប្រេត អាដាមស៍ តាម​ការ​ចោទ​សួរ​របស់​លោក ជី វិតា ដែល​មាន​សេចក្តី​ដូច​ត​ទៅ ៖

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​កន្លង​មក​នេះ លោក ប្រេត អាដាមស៍ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​កិច្ចការ​នៅ​តំបន់​អាស៊ី និង​ជា​អតីត​មន្ត្រី​ច្បាប់​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​សម្ដែង​ទុទិដ្ឋិនិយម​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។

សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាសន៍​ដែល​លោក ប្រេត អាដាមស៍ ឆ្លើយ​បំភ្លឺ​តប​ទៅ​នឹង​សំណួរ​របស់​លោក ជី វិតា ផ្តោត​អំពី​ខ្លឹមសារ​នៃ​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នោះ ៖