សម្ភាស​​ជន​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត

អ្នក​ស្រី តាត ម៉ារីណា អតីត​អ្នក​ចម្រៀង​មួយ​រូប​នៅ​ក្នុង​ប្រទេស​​កម្ពុជា គឺជា​ជន​រង​គ្រោះ​ម្នាក់​ពី​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត កាល​ពី​ជាង ១០​ឆ្នាំ​មុន។

ជន​ដៃ​ដល់ និង​បក្ស​ពួក គឺ​ជា​ភរិយា និង​កូន​ចៅ​របស់​មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់​មួយ​រូប។ នៅ​ពេល​នោះ ឥទ្ធិពល​នៃ​ទឹក​អាស៊ីត​បាន​បំផ្លាញ​ផ្ទៃ​មុខ​ដ៏​ស្អាត​ស្រស់​ផូរផង់​របស់​នាង។

១០​ឆ្នាំ​ក្រោយ​ពី​បាន​មក​រស់​នៅ និង​ព្យាបាល​មុខ​របួស​នៅ​សហរដ្ឋ​អាមេរិក អតីត​អ្នក​ចម្រៀង​រូប​នេះ​បាន​ផ្តល់​បទ​សម្ភាសន៍​យ៉ាង​ពិស្តារ​ដល់​វិទ្យុ​អាស៊ី​សេរី ជុំវិញ​ទស្សនៈ​របស់​នាង​ទាក់ទង​នឹង​ការ​ផ្ដន្ទា​ទោស​ជន​ដៃ​ដល់ និង​អំពី​ស្ថានភាព​ជីវិត​ថ្មី​របស់​នាង​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក តាម​ការ​សាកសួរ​របស់​លោក តាំង សារ៉ាដា ដែល​មាន​សេចក្តី​ដូច​ត​ទៅ ៖