ស្ត្រីខ្មែរដ៏ឆ្នើមពីររូប ដែលជាសកម្មជនក្នុងចលនាគាំពារស្ត្រី និងកុមារ បានចូលរួមជួយយ៉ាងពេញទំហឹង និងអស់ពីកម្លាំងកាយចិត្ត ក្នុងដំណើរថតខ្សែភាពយន្តនេះ។ ស្ត្រីទាំងពីររូបនោះ គឺលោកស្រី មូរ សុខហួរ អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងបច្ចុប្បន្នជាសមាជិកាសភានៃគណបក្សសមរង្ស៊ី ហើយនិងលោកស្រី ម៉ម សុម៉ាលី ជាជនរងគ្រោះម្នាក់ ដែលបានឆ្លងកាត់ និងបានរំដោះខ្លួនចេញផុតពីជីវិតជាទាសករផ្លូវភេទនេះ និងបច្ចុប្បន្ន ជានាយិកាអង្គការសង្គ្រោះ និងស្ដារនីតិសម្បទាយុវនារី ឬហៅកាត់ថា «អង្គការអាហ្វេស៊ីប» (AFESIP)។
សូមអញ្ជើញស្ដាប់បទសម្ភាសន៍ផ្ទាល់របស់អ្នកនាងកេសរណ្ណីយ្យា ជាមួយនិងលោកស្រី មូរ សុខហួរ នៅបុរីញូវយ៉ក ជុំវិញដំណើរនៃការចូលរួមរបស់លោកស្រី ក្នុងខ្សែភាពយន្ត «Red Light» ឬ «ភ្លើងក្រហម» នេះ ដែលលោកស្រីចាត់ទុកថា ជាការពួតដៃគ្នាទម្លាយភាពអាថ៌កំបាំង និងភាពស្ងៀមស្ងាត់អំពីបញ្ហានេះ ដើម្បីលុបបំបាត់បទឧក្រិដ្ឋ នៃអំពើជួញដូរមនុស្សនៅកម្ពុជា និងនៅលើសាកលលោក ៖
