គណបក្សសង្គ្រោះជាតិ អំពាវនាវដល់ប្រទេសហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឱ្យទទួលខុសត្រូវក្នុងការជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការប្រើអំណាចរំលោភលើកិច្ចព្រមព្រៀងសន្តិភាពនេះជាបន្ទាន់។ ពួកគេក៏ស្នើឱ្យកិច្ចប្រជុំអាស៊ានលើកទី២៨ ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែកញ្ញា លើកយកបញ្ហាតានតឹងខាងនយោបាយនៅកម្ពុជា មកពិនិត្យ និងចាត់វិធានការជាបន្ទាន់ ដើម្បីកុំឱ្យរបបផ្ដាច់ការវិលមកកម្ពុជា សាជាថ្មីម្ដងទៀត។
សូមស្ដាប់បទសម្ភាសន៍រវាងលោក យ៉ង ចាន់តារា និងអ្នកស្រី មូ សុខហួរ នៅក្រោយការដាក់លិខិតចំហរបស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទៅកាន់ស្ថានទូតនៃប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា៖
[ បទសម្ភាសន៍ជាវីដេអូជាមួយអ្នកស្រី មូរ សុខហួរOpens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
