សម្ភាស​ស្ត្រី​ខ្មែរ វីរជន​ទូរទស្សន៍​ស៊ី.អិន.អិន​២០១០

អ្នកស្រី លី ពញារី ដែល​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​តំបន់​អង្គរ ក្នុង​ខេត្ត​សៀមរាប បាន​ត្រូវ​ស្ថានីយ​ទូរទស្សន៍ ស៊ី.អិន.អិន (CNN) ជ្រើស​រើស​ជា​វីរជន​សម្រាប់​ឆ្នាំ​២០១០ ក្នុង​ចំណោម​បេក្ខជន​បេក្ខនារី​រាប់​រយ​នាក់​ពី​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក ដែល​បាន​ជួយ​ដល់​សហគមន៍​របស់​ពួកគេ។

អ្នកស្រី លី ពញារី មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប ដែល​ចេះ​ភាសា​បារាំង អង់គ្លេស​ស្ទាត់​ជំនាញ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ថា កាល​ពី​ឆ្នាំ​២០០០ អ្នកស្រី​បាន​យក​ប្រាក់​កម្រៃ​ដែល​រក​បាន​ពី​ការ​ជូន​ភ្ញៀវ​ទេសចរណ៍​ដើរ​លេង​កម្សាន្ត​នៅ​តំបន់​ប្រាសាទ​នានា ក្នុង​ខេត្ត​សៀមរាប ដើម្បី​ទិញ​ជា​សៀវភៅ ប្រដាប់ប្រដា​រៀន​សូត្រ សម្លៀក​បំពាក់ និង​ស្បែក​ជើង​ចែក​ចាយ​ដល់​កុមារ​ក្រីក្រ​លំបាក ដែល​មិន​អាច​មាន​លទ្ធភាព​ទៅ​រៀន​សូត្រ​នៅ​សាលា​ដូចជា​កុមារ​ដទៃ​ទៀត​បាន។

សូម​អញ្ជើញ​ស្ដាប់​ការ​បក​ស្រាយ​របស់​អ្នកស្រី លី ពញារី ប្រធាន​មូលនិធិ លី ពញារី (Ponheary Ly Foundation) តាម​ការ​សាកសួរ​របស់​អ្នកស្រី ម៉ៅ សុធានី ដែល​មាន​សេចក្ដី​ដូច​តទៅ ៖

ស្ដាប់​បទសម្ភាសន៍ ភាគ​១Opens in new window ]

ស្ដាប់​បទសម្ភាសន៍ ភាគ​២Opens in new window ]