ពលរដ្ឋខ្មែរនៅក្រៅប្រទេសធ្វើបុណ្យ៧ថ្ងៃ និងទាមទារយុត្តិធម៌ជូនសពលោក លិម គិមយ៉ា

ពលរដ្ឋខ្មែរនៅប្រទេសថៃ កាណាដា និងសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី (Australia) បានរៀបចំពិធីបុណ្យ៧ថ្ងៃដើម្បីគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធរបស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា ដែលត្រូវបានឃាតកបាញ់សម្លាប់ក្នុងទីក្រុងបាងកក (Bangkok)។