លោក ហ៊ុន ម៉ាណែត បដិសេធ​ការ​ពាក់​ព័ន្ធ ខណៈ​លោក​ សម រង្ស៊ី រិះ​គន់​រឿង​មិន​ថ្កោល​ទោស​ឃាត​កម្ម​លើ​លោក ​លិម​ គិម​យ៉ា ​

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែមករា បាន​ចេញ​ប្រតិកម្ម​ ទាំង​កំហឹង​ដោយ​ច្រាន​ចោល​ការ​ពាក់ព័ន្ធ​របស់​ឪពុក​លោក ​គឺ​លោក​ ហ៊ុន សែន និង​រដ្ឋាភិបាល​ ក្នុង​អំពើ​ឃាត​កម្ម​សម្លាប់​លោក ​លិម គិមយ៉ា នៅ​ទី​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី០៧ ខែ​មករា​។ ប្រតិកម្ម​បដិសេធ​ដោយ​កំហឹង​របស់​លោក​ ហ៊ុន ម៉ាណែត នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​លើ​ក ឡើង​ជា​ច្រើន​ដង​ថា​ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន មិន​ស្គាល់ សុជីវធម៌ ដែល​ត្រូវ​ឆ្លើយតប​ចំពោះ​គ្រួសារ​ជន​រង​គ្រោះ និង​សង្ស័យ​ថា លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ការ​ធ្វើ​ឃាត​លោក ​លិម គិមយ៉ា៕ 👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/hun-manet-denies-involvement-in-the-assassination-of-lim-kimya-after-sam-rainsy-expressed-suspicion-on-hun-sen-01202025114711.html