រំលងទៅមាតិកាចម្បង២០២៤ ជាឆ្នាំនៃការពង្រឹងអំណាចរបស់ត្រកូល «ហ៊ុន»
២០២៤ គឺជាឆ្នាំដែលលោក ហ៊ុន សែន ក្ដោបក្ដាប់អំណាចនៅកម្ពុជាកាន់តែពេញដៃ ក្រោយពេលបុរសខ្លាំងខាងល្បិចកលនយោបាយរូបនេះ សម្រេចមហិច្ឆតាផ្ទេរអំណាចតពូជឱ្យកូនៗធ្វើជានាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីរួចមក។ ឆ្នាំនេះ ក៏ជាឆ្នាំ ដែលលោក ហ៊ុន សែន ចេញមុខប្រកាសជំនួសនាយករដ្ឋមន្ត្រីជាកូន លុបចោលកិច្ចព្រមព្រៀង CLV-DTA ជាមួយវៀតណាម និងឡាវ។ ក្រៅពីនេះ ក៏នៅមានបញ្ហានយោបាយ សង្គម និងសេដ្ឋកិច្ចជាច្រើនទៀត រួមទាំងជម្លោះកោះគជ់ជាមួយថៃ ដែលថៃកំពុងកាន់កាប់ទាំងស្រុងផងដែរ។ តើព្រឹត្តការណ៍អ្វីខ្លះ ដែលលោកអ្នកគួរចងចាំសម្រាប់ឆ្នាំ២០២៤ កន្លងទៅនេះ?
អ្នកស្រី សុ ជីវី បានសង្ខេប ព្រឹត្តការណ៍សំខាន់ៗខ្លះៗ សម្រាប់ឆ្នាំ២០២៤ ជូនលោកអ្នកនាង ដូចតទៅ៖