កម្ពុជាស្នើអាមេរិកពិនិត្យលទ្ធភាពរៀបចំធ្វើសមយុទ្ធយោធា «ឆ្មាំអង្គរ» រួមគ្នាឡើងវិញ

អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​លោក វង្ស ពិសេន បាន​ស្នើ​ដល់​សហរដ្ឋ​អាមេរិក​ (US) ឱ្យ​ពិនិត្យ​មើល​លទ្ធភាព​រៀបចំ​ធ្វើ​សម​យុទ្ធ​យោធា​ «ឆ្មាំ​អង្គរ» ​និង​សម​យុទ្ធ​ទេវតា​ប៉ាស៊ីហ្វិក​ (Pacific Angel) រួមគ្នា​ឡើង​វិញ។ អ្នក​ជំនាញ​កិច្ចការ​អន្តរ​ជាតិ​យល់​ថា​ សំណើ​របស់​កម្ពុជា​នេះ​ អាច​ជា​សញ្ញា​វិជ្ជមាន​មួយ​ ដើម្បី​បញ្ចៀស​កម្ពុជា​កុំ​ឱ្យ​បន្ត​ផ្ដេក​ផ្ដួល​ និង​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន​ (China) ដូច​ពេល​បច្ចុប្បន្ន៕