ផតខាសធ៍​ [ភាគ ៨៦] ​តើកម្ពុជា​ខូចមុខមាត់ដោយ​សារអ្វីឱ្យប្រាកដ? ​

លោក​ ថា ថៃ ​និង​លោក​ យ៉ង ចាន់តារា​ ជជែក​ពិភាក្សា​ជាមួយ​អ្នក​រិះគន់​បញ្ហា​សង្គម​ យុវជន​ ឈិន សុធា ​អំពី​ការ​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហាក្សត្រ​ ក្នុង​កម្ម​វិធី «សាទរ​កម្ពុជា» របស់​លោក​ ហ៊ុន ម៉ានី ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​ និង​ការ​ព្យាយាម​លុបបំបាត់​ការ​ផ្សព្វផ្សាយ​អំពី​ហេតុការណ៍​នេះ ​ក្រោម​ហេតុ​ផល​ថា​ប៉ះពាល់​ដល់​មុខ​មាត់​ជាតិ។​ កិច្ច​ពិភាក្សា​នឹង​ពិនិត្យ​មើល​ថា​តើ​កម្ពុជា​ខូច​មុខមាត់​ដោយ​សារ​មូល​ហេតុអ្វី​ឱ្យ​ប្រាកដ?​ ​ ​​​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​ Apple: https://kh.rfa.org/applepodcasts Google: https://kh.rfa.org/googlepodcasts Spotify: https://kh.rfa.org/spotifypodcasts RFA: https://kh.rfa.org/podcasts​ ---​ ​ដើម្បី​កុំឱ្យ​ខកខាន​មិន​បាន​ស្តាប់​ភាគ​ណាមួយ​នៃ​កម្មវិធី​ផតខាសធ៍​ (Podcast) របស់​យើង ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify​ ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។​ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។​