រំលងទៅមាតិកាចម្បងគណបក្សកម្លាំងជាតិជំរុញឱ្យរដ្ឋាភិបាលវែកមុខអ្នកពាក់ព័ន្ធនឹងឃាតកម្មលោក លិម គិមយ៉ា
នៅថ្ងៃទី១៣ ខែមករា សមាជិកគណបក្សកម្លាំងជាតិប្រមាណ ៥០នាក់ បានរៀបចំកម្មវិធីបុណ្យ៧ថ្ងៃ ជូនចំពោះលោក លិម គិមយ៉ា អតីតសមាជិកសភាគណបក្សង្គ្រោះជាតិ ដែលត្រូវបានឃាតកបាញ់សម្លាប់ នៅប្រទេសថៃ កាលពីថ្ងៃទី៧មករា។ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនធ្វើរឿងនេះឱ្យបានប្រាកដប្រជា និងនៅតែធ្វើឱ្យមានមន្ទិលសង្ស័យ នោះនឹងធ្វើប្រទេសជាប់ឈ្មោះមិនល្អ និងលែងមានទំនុកចិត្ដពីភ្ញៀវទេសចរ។ ទោះជាយ៉ាងណាលោកមានជំនឿថា អាជ្ញាធរកម្ពុជាពិតជាអាចវែកមុខ និងតាមចាប់ខ្លួនអ្នកពាក់ព័ន្ធទាំងអស់មកដាក់ទោសតាមច្បាប់ នៅពេលដែលអាជ្ញាធរថៃផ្ដល់ភស្ដុតាងពិតប្រាកដជូនអាជ្ញាធរកម្ពុជា៕