រំលងទៅមាតិកាចម្បងសមត្ថកិច្ច៖ «អ្នកជាន់គ្នាស្លាប់នៅផ្ទះឧកញ៉ា សុខ គង់ បង្កឡើងពីបញ្ហាសុខភាព មិនពាក់ព័ន្ធការចែកអំណោយឡើយ»
ការប្រកាសចែកអាំងប៉ាវ ឬអំណោយជាប្រាក់ មុនពិធីបុណ្យចូលឆ្នាំចិន នៅភូមិគ្រឹះឧកញ៉ា សុខ គង់ បង្កឱ្យមានពលរដ្ឋច្រើនកុះករទៅប្រជ្រៀតគ្នា រង់ចាំទទួលអាំងប៉ាវ រហូតបណ្ដាលឱ្យមានហេតុការណ៍ជាន់គ្នាស្លាប់មនុស្ស០៤នាក់ និង៥នាក់ទៀត រងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញលោក សំ វិច្ឆិកា ប្រាប់អាស៊ីសេរីថា អ្នករងគ្រោះទាំងនោះ កើតឡើងដោយសារបញ្ហាសុខភាព មិនពាក់ព័ន្ធនឹងអ្នកចែកអាំងប៉ាវឡើយ។