រំលងទៅមាតិកាចម្បងមន្ត្រីបក្សប្រឆាំងថា រដ្ឋាភិបាលកម្ពុជាគួរធ្វើកំណត់ទូតប្រឆាំង ការអះអាងបងធម៌លោក ហ៊ុន សែន ជុំវិញរឿងកោះគជ់
អតីតនាយករដ្ឋមន្ត្រីថៃ និងជាឪពុករបស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់(Paetongtarn Shinawatra) ហើយក៏ជាបងធម៌លោក ហ៊ុន សែន គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានអះអាងថា កោះគជ់ ជាកម្មសិទ្ធិរបស់ថៃ ១លានភាគរយ ដោយគ្មានប្រទេសណា អាចដណ្ដើមកាន់កាប់បានឡើយ។ មន្ត្រីជំរុញឱ្យមេដឹកនាំគ្រួសារត្រកូលហ៊ុន ធ្វើកំណត់ទូតទៅកាន់រដ្ឋាភិបាលថៃ ដើម្បីបដិសេធចំពោះការអះអាងនេះ ប្រសិនបើមេដឹកនាំកម្ពុជាពិតជាមានឆន្ទៈទាមទារកោះគជ់មែននោះ។