យុវជន​ខេត្ត​សៀមរាប​ចាប់​អារម្មណ៍​ ពិធី​ «ប្រកួត​បង្ហើរ​ខ្លែង​ឯក»

ក្រុម​យុវជន​ចាប់​អារម្មណ៍​ ពិធី​ប្រកួត​បង្ហើរ​ខ្លែង​ឯក​នៅ​តំបន់​អង្គរ​ខេត្ត​សៀមរាប​ ដែល​អាជ្ញាធរ​រៀបចំ​កម្ម​ពិធី​នេះ​ឡើង​ ក្នុង​បំណង​ផ្សព្វ​ផ្សាយ​ ពី​វប្បធម៌​ប្រពៃណី​ខ្មែរ​ ដែល​បន្សល់​ពី​សម័យ​បុរាណ​។ អាជ្ញាធរ​រំពឹង​ថា​ កម្មវិធី​នេះ​ នឹង​បណ្ដុះ​ផ្នត់​គំនិត​ឱ្យ​យុវជន​ជំនាន់​ក្រោយ ​ចូល​រួម​អភិរក្ស​វប្បធម៌​កេរ​ដំណែល​ដូនតា​ និង​ដើម្បី​កុំ​ឱ្យ​បាត់បង់​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ផង​ដែរ​៕