រំលងទៅមាតិកាចម្បងអាជ្ញាធរកម្ពុជានឹងបញ្ជូនខ្លួនខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ លោក លិម គិមយ៉ា ទៅឱ្យអាជ្ញាធរថៃ
នគរបាលកម្ពុជាក្នុងខេត្តបាត់ដំបងបានចាប់ខ្លួនជនសង្ស័យជាជនជាតិថៃ ឈ្មោះ ឯកាឡាក់ ផែណយ (Ekkalak Pheanoi) និងត្រៀមបញ្ជូនទៅឱ្យអាជ្ញាធរថៃវិញ។ ជនសង្ស័យរូបនេះជាខ្មាន់កាំភ្លើងបាញ់សម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា។