ផតខាសធ៍​ [ភាគ ៨៨] ​កត្តា​ដែល​មេដឹកនាំ​ខ្មែរ​គិត​មុខមាត់​ខ្លួន​ឯង​ជាធំ​

អ្នកធំ​នៅ​ស្រុក​ខ្មែរ​ហាក់​ដូច​ជា​ខ្វល់ខ្វាយ​ខ្លាំង​ណាស់​ ​នូវ​មុខមាត់​ផ្ទាល់​ខ្លួន​ឯង​ពេល​ខ្លះ​រហូត​ហ៊ាន​ធ្វើ​ទារុណកម្ម​ ឬ​ចាប់​ពលរដ្ឋ​ដាក់គុក​ជា​ញឹកញយ​ដោយ​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍​ថែម​ទៀត​ផង។​ ទន្ទឹម​នឹង​នោះ​ពួក​គេ​អាច​រំលោភ​បំពាន​កិត្តិយស ​និង​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​ខ្លួន​តាម​ចិត្ត​ខ្លួន​ចង់​ទៅវិញ។​ ​ ​តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ជំរុញ​អោយ​មេដឹកនាំ​ខ្មែរ​ប្រកាន់​ឥរិយា​បទ​បែប​នេះ?​ ​សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​កិច្ច​ពិភាក្សា​អំពី​រឿង​នេះ​រវាង​ព្រះតេជគុណ​ ប៊ុត ​ប៊ុនតិញ​ លោក ​សំ ប៉ូលី ​និង​លោក​ ជុន ច័ន្ទបុត្រ ​ដូច​តទៅ៖​ ​​ ​​​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​ Apple: https://kh.rfa.org/applepodcasts Google: https://kh.rfa.org/googlepodcasts Spotify: https://kh.rfa.org/spotifypodcasts RFA: https://kh.rfa.org/podcasts​ ---​ ​ដើម្បី​កុំឱ្យ​ខកខាន​មិន​បាន​ស្តាប់​ភាគ​ណាមួយ​នៃ​កម្មវិធី​ផតខាសធ៍​ (Podcast) របស់​យើង ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify​ ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។​ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។​