រំលងទៅមាតិកាចម្បងផតខាសធ៍ [ភាគ ៨៣] ការងើបឡើងនៃចលនាមហាជនប្រឆាំងជនផ្ដាច់ការ
ចលនាមហាជនងើបឡើងព្រមគ្នាបានធ្វើអោយជនផ្តាច់ការ និងរបបផ្តាច់ការមួយចំនួនដួលរលំជាបន្តបន្ទាប់។ ព្រឹត្តិការណ៍ទាំងនេះមិនគ្រាន់តែបញ្ជាក់ពីភាពផុយស្រួយនៃរបបផ្តាច់ការដោយសារកម្លាំងមហាជនទេ វាក៏បង្ហាញពីប្រសិទ្ធភាពដ៏ទន់ខ្សោយនៃប្រទេសដែលជាខ្នងបង្អែករបស់របបផ្តាច់ការទាំងនោះដែរ។
ការងើបឡើងរបស់មហាជនមួយចុងក្រោយ ដែលអាចជាគំរូនិងជាការលើកទឹកចិត្តដល់ចលនាមហាជនដ៏ទៃទៀតនោះ គឺការចេញធ្វើបាតុកម្មភ្លូកទឹកភ្លូកដីរបស់ប្រជាជនកូរ៉េខាងត្បូងតតាំងនឹងមេដឹកនាំដែលពួកគេចាត់ទុកប៉ុនប៉ងរុញប្រទេសអោយធ្លាក់ចូលក្នុងការគ្រប់គ្រងបែបផ្ដាច់ការ។
សូមអញ្ជើញលោកអ្នកនាងទស្សនានិងស្តាប់កិច្ចពិភាក្សាអំពីរឿងនេះរវាងលោក ស សុខេម លោក សំ ប៉ូលី និងលោក ជុន ច័ន្ទបុត្រ ដូចតទៅ៖
ស្វែងរកផតខាសធ៍របស់វិទ្យុអាស៊ីសេរីនៅលើ៖
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---
ដើម្បីកុំឱ្យខកខានមិនបានស្តាប់ភាគណាមួយនៃកម្មវិធីផតខាសធ៍ (Podcast) របស់យើង ប្រិយមិត្តអាចស្វែងរកផតខាសធ៍របស់យើងនៅលើកម្មវិធីផតខាសធ៍របស់ Apple, Google និង Spotify ដោយគ្រាន់តែសរសេរពាក្យថា «កម្ពុជាសប្តាហ៍នេះ» ឬ «Cambodia This Week» នៅក្នុងប្រអប់ស្វែងរក រួចចុចលើពាក្យ «Follow» ឬ «Subscribe»។ វិទ្យុអាស៊ីសេរីក៏នឹងចាក់ផ្សាយផតខាសធ៍នេះឡើងវិញនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់យើងតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) យូធូប (YouTube) និងតេឡេក្រាម (Telegram) នៅរៀងរាល់យប់ថ្ងៃចន្ទចាប់ពីម៉ោង ០៧៖៣០ ដល់ម៉ោង ០៨៖៣០ យប់។