អ្នកឃ្លាំមើលចង់ឃើញមេដឹកនាំកម្ពុជាហ៊ានបង្ហាញប្រភពទ្រព្យសម្បត្តិដូចមេដឹកនាំនៅថៃ

អ្នកឃ្លាំមើលជំរុញឱ្យគ្រួសារត្រកូល «ហ៊ុន» ដែលបានក្ដោបក្ដាប់អំណាចនៅកម្ពុជាអស់២ជំនាន់ ឱ្យប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនជាសាធារណៈ ដូចដែលនាយករដ្ឋមន្រ្តីថៃអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បានធ្វើនៅពេលថ្មីៗនេះដែរ។ កន្លងមក គ្រួសារមេដឹកនាំកម្ពុជាមិនដែលប្រកាសពីទ្រព្យសម្បត្តិរបស់គ្រួសារខ្លួន ឱ្យសាធារណៈជនបានដឹងនោះឡើយ ប៉ុន្តែបែរជាចូលចិត្តសម្ញែងសម្ភារៈនិយម ដែលមានតម្លៃថ្លៃនៅក្នុងពិធីជួបជុំទៅវិញ។