រំលងទៅមាតិកាចម្បងក្រុមគ្រួសារត្រកូលហ៊ុនសម្ញែងទ្រព្យសម្បត្តិ ខណៈពលរដ្ឋរកព្រឹកខ្វះល្ងាចនិងជំពាក់បំណុលជុំទិស
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនរិះគន់ក្រុមគ្រួសារត្រកូលហ៊ុនដែលនាំគ្នាសម្ញែងទ្រព្យសម្បត្តិ ដូចជា សំលៀកបំពាក់និងគ្រឿងអលង្ការថ្លៃៗ លើបណ្ដាញសង្គម។ ពលរដ្ឋមួយចំនួនយល់ថា ទង្វើបែបនេះ ជាការបញ្ឈឺចិត្តពលរដ្ឋក្រីក្រដែលពួកគាត់រកព្រឹកខ្វះល្ងាចនិងជំពាក់បំណុលធនាគារវ័ណ្ឌក។