ពលរដ្ឋនៅខេត្តកំពតបន្តប្រកបរបរធ្វើស្រែអំបិលតាមបែបប្រពៃណី

ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ស្រុក​ទឹកឈូ ខេត្តកំពត បន្ត​ប្រក​បរបរ​ធ្វើ​អំបិល​ចេញពី​ទឹកសមុទ្រ​ធម្មជាតិ ដើម្បី​រក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។ ទោះបី​អំបិល​ផលិត​បាន​ តែមិនសូវមាន​ទីផ្សារ និង​លក់បាន​តម្លៃ​ទាប ក៏ពលរដ្ឋ​ថា ពួកគាត់​បន្ត​ប្រកប​របរ​នេះ ​ដើម្បី​ផ្គត់ផ្គង់​អំបិល​ធម្មជាតិ​ដល់ទី​ផ្សារ​ក្នុងស្រុក និង​ដើម្បី​រក្សា​អត្តសញ្ញាណ​មុខរបរ​ក្នុង​តំបន់​ជាប់​សមុទ្រ​មួយ​នេះ ​ឱ្យនៅ​ស្ថិតស្ថេរ​។​