កូដករណាហ្គាវើលដ៍៖ «ខួប៣ឆ្នាំនៃការធ្វើកូដកម្ម មានតែការបង្អត់បាយក្នុងសម័យសន្ដិភាព»

នៅថ្ងៃទី១៨ ខែខែធ្នូ ក្រុមកូដករណាហ្គាវើលដ៍បន្តចេញធ្វើកូដកម្មជាថ្មី ដើម្បីប្រារព្ធខួប៣ឆ្នាំគត់ នៃការធ្វើកូដកម្មទាមទារដំណោះស្រាយវិវាទការងារ។ ក្រុមកូដករថា ៣ឆ្នាំមកនៃការធ្វើកូដកម្មក្នុងសម័យសន្ដិភាពនេះ ពួកគេមិនទទួលបានយុត្តិធម៌ ប៉ុន្តែទទួលបានតែអំពើហិង្សា ការចាប់ចងដាក់ពន្ធនាគារ និងការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។