ការវិវត្ត​ចុងក្រោយនៃសំណុំរឿងឃាតកម្មអតីតតំណាងរាស្ត្រខ្មែរនៅលើ​ទឹកដីថៃ

តុលាការ​ព្រហ្មទណ្ឌ​ថៃ​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ​ ពេជ្រ គឹមស្រ៊ិន ​ដោយ​ចោទប្រកាន់​ថា​បាន​សមគំនិត​សម្លាប់​អតីត​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះជាតិ​លោក​ លិម គិមយ៉ា ​នៅ​ទីក្រុង​បាងកក (Bangkok)។​ ​ទោះ​យ៉ាងណា​មេ​ប៉ូលិស​កម្ពុជា​ឱ្យ​ដឹង​ថា​សមត្ថកិច្ច​នៅ​មិន​ទាន់​ឃាត់​ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ពេជ្រ គឹមស្រ៊ិន នេះ​នៅ​ឡើយ។​ ​លោក​ ថា ថៃ ​​រាយការណ៍​ជុំវិញ​ការវិវត្ត​នៃ​សំណុំ​រឿង​ឃាតកម្ម​លើ​លោក ​លិម គិមយ៉ា ​នេះ​ ហើយ​លោក​ ជុន ច័ន្ទបុត្រ​ ជាអ្នក​សម្រប​សម្រួល៖​