រំលងទៅមាតិកាចម្បងមតិលើបណ្ដាញសង្គម៖«អាស់សាដ»ទៅហើយ នៅឡើយតែ« សែន»
មហាជនដែលប្រើប្រាស់បណ្ដាញសង្គម បានចាប់អារម្មណ៍លើព្រឹត្តិការណ៍ នៅប្រទេសស៊ីរី (Syria) ដែលពលរដ្ឋនាំគ្នាវាយបណ្តេញមេដឹកនាំផ្តាច់ការ ក្រាញអំណាច និងគ្រួសារ បក្ខពួកនិយម គឺលោក បាស្ហារ អាល់អាស់សាដ(Bashar Al-Assad) ចេញពីអំណាច។ ជាមួយគ្នានេះពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ពួកគាត់ក៏នាំគ្នាថ្លែងសារឌឺដងឲ្យមេដឹកនាំនៅកម្ពុជា ដោយចោទជាសំណួរថា មេដឹកនាំផ្ដាច់ការ ពុករលួយ បក្ខពួកនិយមតវង្សត្រកូលនៅលើពិភពលោក ជាពិសេសនៅតំបន់អាស៊ីបានដួលរលំជាបណ្ដើរៗហើយមុននឹងដាច់ឆ្នាំ២០២៤នេះ។