រំលងទៅមាតិកាចម្បងសេចក្តីរាយការណ៍ពិសេសជុំវិញតម្រុយថ្មីទាក់ទងនឹងអ្នកពាក់ព័ន្ធការបាញ់សម្លាប់លោក លិម គិមយ៉ា
ប៉ូលិសថៃបានចាប់ខ្លួនអ្នកបើកឡានដឹកខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក លិម គិមយ៉ា គេចចេញពីប្រទេសថៃទៅប្រទេសកម្ពុជា។ លើសពីនេះប៉ូលិសថៃ ក៏បានបង្ហាញភស្តុតាងបន្ថែមទៀត ដែលកាន់តែបង្ហាញច្បាស់ថាឃាតកម្មលើលោក លិម គិមយ៉ា ជាឃាតកម្មនយោបាយដោយមានមេខ្លោងធំនៅស្រុកខ្មែរ។
លោក ថា ថៃ និងលោក ជី វីតា រាយការណ៍ម្អិតអំពីរឿងនេះ ហើយលោក ជុន ច័ន្ទបុត្រ ជាអ្នកសម្របសម្រួល៖