តុលាការថៃចេញដីកាតាមចាប់ទីប្រឹក្សាលោក ហ៊ុន សែន លោក លី រតនរស្មី រឿងបញ្ជាឱ្យសម្លាប់លោក លិម គិមយ៉ា

បន្ទាប់​ពី​ព្យាយាម​លាក់​បាំង​ពី​អត្តសញ្ញាណ​អ្នក​បញ្ជា​ឱ្យ​បាញ់​សម្លាប់​ អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ពេល​នេះ ខ្មាន់​កាំ​ភ្លើង​ជន​ជាតិ​ថៃ​ឈ្មោះ អេកាឡាក់ ផែណយ (Ekalak Phaenoi) បាន​យល់​ព្រម​សារភាព​ប្រាប់​ទៅ​ប៉ូលិស​ហើយ​ថា អ្នក​បញ្ជា​ឱ្យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា គឺ​ជា​ជន​ជាតិ​ខ្មែរ ឈ្មោះ លី រតនរស្មី ដែល​ជា​ទីប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ លោក ហ៊ុន សែន។ 👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/AQXuReP3XYc